khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការអនុវត្តវិធានការសុខាភិបាលក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺ covid-19
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និង លោកជំទាវ ឯម ផលាមុនី សមាជិកគណៈកម្មការទី១០ និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការអនុវត្តវិធានការសុខាភិបាលក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺ covid-19  ក្នុងមូលដ្ឋាន ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងឱកាសនោះ ឯកឧត្ដម និងលោកជំទាវ បានឧបត្ថម្ភនូវអង្ករ ៥០០គីឡូ  ម៉ាស់ចំនួន ១១០ ម៉ាស់ និងថវិការ ៦៦០,០០០ រៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមពិធីសំណេះសំណាល អបអរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៤ និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ”រួមគ្នាជាមួយកាកបាទក្រហមដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”
    thumbnail
     
    ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការ បាន អញ្ជើញជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំ មេប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានភូមិ ដើម្បីពាំនាំនូវការនឹករលឹក សាកសួរសុខទុក្ខ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ